(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,014
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

កម្មករ-កម្មការនី រោងចក្រ អ៊ិ ចេង ក្នុងខេត្តតាកែវបន្តទាមទារក តំណោះស្រាយ

  • VOY News
  • ព្រហស្បតិ៍ , ២៨ , ឧសភា , ២០១៥ - ០៨:២៤
  • ព័ត៌មានជាតិ
  • Comments

កម្មករ-កម្មការនីរោងចក្រផលិតស្បែកជើង អ៊ិ ចេង ក្នុងខេត្តតាកែវ បន្តធ្វើបាតុកម្ម កូដកម្ម​មិន​ចូ​ល​ធ្វើការ​ដើម្បី ទា​មទាអោយក្រុមហ៊ុន ទទួលយកលក្ខខណ្ឌការងារចំនួន ១០ ចំនុច និងសុំអោយ​កម្មករ​ ៤​​​​នាក់ដែលក្រុមហ៊ុន បញ្ឈ​ប់បានចូលធ្វើការវិញ  បន្ទាប់ពីមន្ទី​កា​រងារ​ខេ​ត្តពុំមាន​ប្រ​សិ​​ទ្ធិ​​ភា​ព​ក្នុ​ងការរកតំណោះស្រាយបញ្ហានេះ។

នៅព្រឹកនេះកម្មករ-កម្មការនី ប្រមាណជា ៥០០ នាក់បានប្រមួលផ្តុំគ្នា នៅខាងមុខរោងចក្រ ក្រោ​មកំ​ដៅព្រះ​អាទិត្យ​ដែល​ក្តៅស្ទើឆេះ​ និងមានចាក់ធុងបាស់ លាន់ឮ ទ្រហឹងអឹងកង ដោយ​មិន​មាន ការហាមឃាត់នោះទេ ហើយ​ក៏ពុំ​មាន​ក្រុមសន្តិសុខ ឬសមត្ថកិច្ចនៅទីនោះដែរ។

កម្មការនី ជា ស្រីនួន បំរើការនៅរោងចក្រ អ៊ី ចេង បានប្រាប់វិទ្យុសំឡេងយុវជនVOY អោយដឹង​នៅ​ព្រឹកថ្ងៃ ពុធ ទី ២៧ខែឧសភានេះថា ថៅកែរោងចក្រនោះ មានការគាប់សង្កត់លើ​សិទ្ធិសេរីភាពកម្មករ។ ដូចជាការ ប្រើកម្មករអោ យធ្វើការខុសទួនាទីជាដើម។ ក្រុមកម្មករធ្វើការទាមទានូវ​លក្ខខណ្ឌការ​ងា​រ​ចំ​នួន ១០ ចំនុចពីក្រុមហ៊ុន ចំនុច ដែល សំខាន់គឺការ សុំអោយកម្មករ បួននាក់បាន​ចូលធ្វើការ​ងារវិ​ញ​ ប​ន្ទា​​ប់​ពីក្រុមហ៊ុន បញ្ឈប់ ពួកគេដោ យមិន សំហេតុ ផល។ "ចង់អោយតំណាង ចូលធ្វើការវិញហីក៏តវាអោយបានចំនុច ១០ចំនុច​ រោងចក្រគេថាគេទទួលយក អត់​បាន​ទេ គេអត់មានបញ្ជាក់ពីមូលហេតុអីទេ […]ថៅកែរោងចក្រគាប់សង្កត់សិទ្ធិ​សេរីភាពរបស់កម្មករពេ​កទើបក​ម្មករត​វ៉ា​តែម្តង។ "

លោក ន័យ ប៊ុនធឿន បុគ្គលឹកសម្ព័ន្ធសហជិពប្រជាធិបតាយ្យកម្មករកាត់ដេរកម្ពុជាប្រចាំរោង​ចក្រ អ៊ិ ចេង បានអោយ ដឹងថាការធ្វើបាតុកម្មកូដកម្មរបស់ក្រុម កម្មករនេះចាប់ផ្តើមតាំងពីថ្ងៃទី ២០ ខែឧសភាមកម្ល៉េះ។ ហើយកាល់ ពីថ្ងៃ ច័ន្ទ ទី ២៥ ដើមសប្តាហ៍​នេះមានការ​អន្ត​រាគមន៍​ពីមន្ទីកា​រងា​រ​ខេ​ត្ត​តា​កែវ តែពុំមានលទ្ធិផល។ លោក​ប​ញ្ជា​ក់ថា នៅពេល នេះកម្មករនៅតែបន្តធ្វើ​កូដកម្មមិនចូលធ្វើ​ការ​ ហើយខាងសម្ព​ន្ធ័សហជិ​ពបានរៀប​ចំ​ឯក​សាដាក់ ទៅកាន់ អង្គការ ពា ក់ព័ន្ធ និងអ្នកបញ្ជាទិ​ញដើម្បី​ជួ​យ​អន្ត​រាគមន៍ហើយដែរ។ "និយាយទៅខាងគាត់នៅតែបន្តនៅ​មុខរោងចក្រដដែលទេ​ពួ​ក​គាត់មិនទាន់មានគម្រោងការអីថ្មីទេ ហើយកាលពីថ្ងៃច័ន្ទយើងបាន ចរចារផ្សះផ្សាគ្នាដែលមានមន្ទី​ការងារខេត្ត​ជួ​យ​អន្តរាគមន៍តែខាង ក្រុម ហ៊ុនបដិសេធចោលទាំងអស់។"

វិទ្យុសំឡេងយុវជន មិនអាចសុំការបំភ្លឺបន្ថែមពីភាគីរោងចក្រទេ នៅថ្ងៃនេះ។

លោក ហ៊ុន ចំរុង មន្ត្រីការិយាល័យការងារខេត្តតាកែវបានបញ្ជាក់ថា ការដោះស្រាយគ្នា ដែល​មានបី ភាគី លើចំនួន ១២ចំនុចកន្លងមក គឺមិនមានចំនុចណាមួយត្រូវគ្នាទេ។ លោកបាន បញ្ជា​ក់​ថា ការទទួលយក ឬមិនទទួល យកតំ ណោះស្រាយនេះជាសិទ្ធិរបស់ភាគីទាំងសងខាង មន្ទីការងារ​មិ​នអាចបង្ខំនោះទេ។ លោកថាខាង មន្ទីការងារខេត្តបា នបញ្ជួនករណីនេះទៅកាន់ ក្រុមប្រឹក្សា​អាជ្ញា​ក​ណ្តាល់នៃក្រសួងការងារកាល់ពីម្សិលមិញហើយ។ "យើងបានដោះស្រាយ ១២ ចំនុចដែលគាត់ទាមទានឹង តែមិនប៉ះគ្នាទាំងអស់ ​អាលូវហ្នឹង​មន្ទីបានរៀប​ចំសំនុំ​រឿង​ហ្នឹង បញ្ជួនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល​ហើយ ព្រោះនេះជាសិទ្ធិរបស់ភាគីទាំងពីរ យើងអត់​អាចបង្ខំ​អោយទទួ​ល​យ​កសំណូមពរបានទេ។"

សូមបញ្ជាក់ថាក្រុមហ៊ុន អ៊ិ ចេង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៣ ភូមិ​តាំង​ដូង​ ឃុំតាំងដូង ស្រុក​បា​ទី​​ ខេត្តតាកែវ ជារោងចក្រផលិត ស្បែកជើង ដែលមានកម្មករបំរើការសរុបជិត ៣ ០០០ នាក់។ កា​រផ្ទុះបាតុ​កម្មកូ​ដក​ម្ម​នេះ ចាប់តាំងពីថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០១៥ បន្ទាប់ពីភាគី ក្រុមហ៊ុនបញ្ឈប់កម្មករ ៤នាក់​ពីការងារ ខណៈដែល​កម្មករទាំងនោះធ្វើជាតំណាងកម្មករ​ចូលរូមស​កម្មភា​ព​ជា​​មួ​​យ​ក្រុមសម្ព័ន្ធសហ​ជិ​ព​ ស៊ីខៅឌូ បង្កើត​សហជិព​ក្នុងរោង​ចក្រ។ កម្មករទាំងបួននាក់​នោះរួ​ម​មា​ន​ ឈ្មោះ ប៉ែត លីណា ជា ស៊ីនួន សួន សុង និងឈ្មោះ ស្ងួន ចាន់ធួន។ ចំនុច សំខាន់ៗផ្សេង ទៀ​ត​​ដែលកម្មករទាមទានោះមានដូចជា ការសុំអោយ ក្រុមហ៊ុនទទួល យកសំបុត្រពេទ្យ​ដែលចេញ​ដោ​យ​ពេទ្យឯកជន ព្រោះក្រុមហ៊ុនទាមទារកសំបុត្រពេទ្យរដ្ឋពេលកម្មករឈឺ  និងសុំអោ​យក្រុម​ហ៊ុនប​ញ្ឈ​ប់​ការ​ប្រើ​កម្មករសំអាតដូចអ្នកអាណាម័យ ជាដើម៕

ដោយ៖ ហ៊ាង រដ្ឋធានី, Email: heang.ratheany@mail.com

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,014
ស្តាប់អនឡាញ