(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,016
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

មិត្ដហ្វូន សម្ពោធមន្ទីរពិសោធ ២ ដំបូងក្នុងខេត្ដកំពង់ឆ្នាំងក្នុងចំណោមមន្ទីរពិសោធចំនួន ២០ នៅតាមវិទ្យាល័យនានា

  • VOY News
  • សុក្រ , ១៦ , សីហា , ២០១៩ - ១២:១៣
  • ព័ត៌មានជាតិ
  • Comments

ថ្ងៃទី១៤ ទី១៥ កំពង់ឆ្នាំង: មិត្ដហ្វូន បាន​បើក​សម្ពោធ​មន្ទីរ​ពិសោធ​ ២ ជា​លើកដំបូង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​វិទ្យាល័យ​ហ៊ុន​សែន​ទួល​ខ្ពស់ និង​វិទ្យា​ល័យ​ហ៊ុន​សែន​កំពង់លែង ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ហង់ ជួនណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃសណីយ​ និង​ទូរគមនាគមន៍។ នេះ​ក៏​ជា​ជំហាន​ដំបូង​ក្នុង​គម្រោង​មិត្ដហ្វូន ​លើ​​ការ​បំពាក់​បរិក្ខាមន្ទីរ​ពិសោធ​​ និង​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​ព័ត៌មាន​វិទ្យា​នៅតាម​វិទ្យា​ល័យ​ជាង ២០ ទីតាំង​ទូទាំង​ប្រទេស​។

បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ក្រោម​ចក្ខុវិស័យរបស់​មិត្ដហ្វូន ​គឺជា​កត្ដា​ចាំបាច់​នៃ​យុគ​សម័យ​ឌីជីថល​(Digital Transformation) នា​ពេល​បច្ចុប្បន្ន រួម​ទាំង ការ​អប់រំ​ផង​ដែរ​។ ដើម្បី​ផ្ដល់​​ភាព​ងាយ​ស្រួល​ផ្នែក​ព័ត៌មាន​វិទ្យា​ចំពោះ​ការ​សិក្សា និង​បណ្ដុះ​បណ្ដាល​ ​មន្ទីរ​ពិសោធ​នេះ​បាន​​ចូល​រួមចំណែក​​ពង្រឹង​សមត្ថភាព​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ក្រោម​គោល​​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ ជាមួយ​នឹង​ចំណេះ​ដឹង​ផ្នែក​នេះ មិត្ដហ្វូន បាន​ដាក់​សំណើ​ដល់​ក្រសួង​នានា និង​ មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព ​​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេក​វិទ្យា​​គមនាគមន៍ និង ព័ត៌មាន​ (CBRD) ដើម្បី​​បង្កើត​មន្ទីរ​ពិសោធ​​ទាំង​នេះ​នៅតាម​វិទ្យាល័យ​ជា​ច្រើន​ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​ (២០១៩ - ២០២១) លើ​​ ២០ វិទ្យាល័យ​ក្នុង ១៣ ខេត្ដ​ទូទាំង​ប្រទេស​។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ លោក ហឿង គុជច័ន្ទតារា នាយករង​ក្រុមហ៊ុន​មិត្ដហ្វូន បាន​ឲ្យ​ដឹង​ថា​៖ «​មិត្ដហ្វូន​ សូម​ថ្លែង​អំណរគុណ​ដល់​ក្រសួង​ មូលនិធិ CBRD សម្រាប់​ការ​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មិត្ដ​ហ្វូន បញ្ចប់​ការ​បង្កើត​មន្ទីរ​ពិសោធ​នៅ ២ សាលា​ក្នុង​ចំណោម​ ២០ សាលារៀន។ មិត្ដហ្វូន ប្ដេជ្ញា​បង្ហើយ​កិច្ចការ​លើ​សាលា​ចំនួន ១៨ ទៀត​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ដើម្បី​ប្រគល់​ជូន​ក្រសួង​អប់រំ​មុន​បវេសនកាល​ថ្មី​ចូល​មកដល់​»។

ថ្លែង​ក្នុង​ព្រឹត្ដិការណ៍នោះ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋ​មន្ដ្រី​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បាន​កោត​សរសើរ​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុមហ៊ុន មិត្ដហ្វូន។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​អរគុណ​ចំពោះ​មិត្ដហ្វូន ទាំង​ក្រសួង​អប់រំ ​និង​ក្រសួង​​ ប្រៃសណីយ និង​ទូរគមនាគមន៍ អាច​ធានាការ​ជឿ​ជាក់​​ថា មន្ទីរ​ពិសោធ​​នៅតាម​វិទ្យាល័យ​នានាទាំង​នេះ​​ គឺ​ជាទី​ដែល​សិស្ស​ជំនាន់​ថ្មី​នឹង​មាន​ជំនាញ​ផ្នែក​ Digital Transformation ចំពោះ​ឧស្សាហកម្ម​ 4.0។ មិត្ដហ្វូន​ មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ក្នុងការ​វិនិយោគ​នៅ​តាម​តំបន់​ជន​ដាច់​ស្រយាល​បំផុត​សម្រាប់​កិច្ចការ​អភិវឌ្ឍ​ប្រទេស​ជាតិ​»។

ព្រឹត្ដិការណ៍​សម្ពោធ​មន្ទី​រពិសោធ​​ត្រូវបាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មិត្ដហ្វូន និង​វេបសាយ​ផ្លូវ​ការ​របស់​ក្រសួង​ប្រៃសណីយ https://www.facebook.com/metfone.closer/ និង​ទូរគមនាគមន៍ https://www.mptc.gov.kh/។

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,016
ស្តាប់អនឡាញ