(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,032
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

មិត្ដហ្វូន បើកស្ដង់ពិព័រណ៍ 5G ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ជាលើកដំបូង

  • VOY News
  • អង្គារ , ០៣ , កញ្ញា , ២០១៩ - ១០:៤០
  • បច្ចេកវិទ្យា-ព័ត៌មាន
  • Comments

មិត្ដហ្វូន នឹង​តាំង​បង្ហាញ​ស្ដង់ពិព័រណ៍​ 5G ជា​លើក​ដំបូង​ចាប់​ពីថ្ងៃទី ៥ ខែ​​កញ្ញា នៅ​ Showroom លើមហាវិថី​ម៉ៅសេទុង​។ សូម​​ចូលរួម​ កុំ​បី​ខក​ខានឱកាស​នេះ​​។

5G គឺជា​បច្ចេកវិទ្យា​ទូរស័ព្ទ​ជំនាន់​ទី៥ វា​ត្រូវបាន​ឌីហ្សាញ​ឡើង​ដើម្បី​បង្កើន​អានុភាព​ល្បឿន​ កាត់​បន្ថយ​វេលា​​រង់​ចាំ ពេល​​កំពុង​ដំណើរប្រតិបត្ដិការ​ និង​ភាព​ប៉ិន​ប្រសប់​លើ​សេវាកម្ម​អ៊ីនធឺណិត​ឥត​ខ្សែ​។ បច្ចេក​វិទ្យា 5G មាន​ល្បឿន​លឿន​បំផុត​ (រហូត​ដល់ 1.6 ជីហ្គាបៃ ដែល​លឿន​ជាង​បច្ចេកវិទ្យា​ជំនាន់​ទី ៤ ឬ 4G 20ដង​)។ 5G ក៏​នឹង​កាត់​បន្ថយ​វេលា​រង់​ចាំ​ពេល​ប្រតិបត្ដិការ​ ដែល​អាច​បង្កើន​សមត្ថភាព​លើ​មុខ​ងារ​ជំនួញ ព្រមទាំងបទពិសោធ​ឌីជីថល​ដទៃ​ទៀត​ (ដូចជាការ​លេង​ហ្គេម​អនឡាញ សន្និសីទវីដេអូ​ និង​រថយន្ដ​បើកបរ​ស្វ័យ​ប្រវត្ដិ​ជាដើម​)​។

ចំពោះ​ការ​ប្រៀប​ធៀប​ជាមួយ 4G បច្ចេកវិទ្យា 5G អាច​ផ្ដល់សេវាកម្ម​ជូន​អ្នក​ប្រើ​ប្រាស់​ ១០០ ដង​លើស​បច្ចេកវិទ្យា​ជំនាន់​ទី ៤​។ លើស​ពី​នេះ ល្បឿន​ដោនឡូត​អាច​កើន​ជាង ១៨០០ ដង​លើស​ 4G ហើយ​ចំពោះ​​​ភាព​ដែល​អាច​ទុកចិត្ដ​បាន​​ 5G អាច​កាត់​បន្ថយ​ឱនភាព​សេវាកម្ម​ ១០ ដង​ល្អ​ប្រសើរ​ជាង​បណ្ដាញ 4G។

អាស្រ័យ​លើ​គុណសម្បត្ដិ​បច្ចេកវិទ្យា​ថ្មី​នេះ 5G អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ជាមួយ​គុណ​ប្រយោជន៍​ដូច​ខាង​ក្រោម​៖

  • ផ្ដល់​សេវាកម្ម​សុខុមាលភាព​កាន់​តែ​ពេញ​លេញ: ទទួល​ការ​ណែនាំ​ និង​ប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត​​តាម​អនឡាញ​ តាម​ដាន​ស្ថានភាព​សុខភាព​តាម​រយៈ​​ឧបករណ៍​ពាក់​ជាប់​​ខ្លួន​ លើ​អនឡាញ​ និង​​ការ​វះ​កាត់​ពី​ចម្ងាយ​។
  • បង្កើន​សុវត្ថិភាព​ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​: គ្រប់​យាន​យន្ដ​ទាំង​អស់​អាច​ត​បណ្ដាញ​ទំនាក់​ទំនង​រវាង​គ្នា និង​គ្នា​ ព្រមទាំង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​គ្រប់​គ្រង​បណ្ដាញ​ដឹក​ជញ្ជូន​ ប្រើ​សេនស័រចលនា ដើម្បី​បញ្ចៀស​ឧប្បត្ដិហេតុ​ផ្សេង​ៗ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​លើ​ដង​វិថីនានា​។
  • បង្កើន​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល​ និង​ស្ថេរភាព: ផ្ទះ​លោក​អ្នក​ រួមទាំង ឧបករណ៍​បច្ចេកវិទ្យា​ខាងក្នុង​ទាំង​អស់ អាច​ត្រូវបាន​គ្រប់​គ្រង​ពី​ចម្ងាយ​ ងាយ​ក្នុង​ការ​បញ្ជា​ប្រព័ន្ធ​ពន្លឺ និង​សន្ដិសុខ​។
  • ផ្ដល់​នូវ​បទពិសោធ​ការ​កម្សាន្ដ​កាន់តែ​អស្ចារ្យ​: ហ្គេម និង​កម្មវិធី​ទូរស័ព្ទ​នានា​នឹង​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា AR និង VR។

តែមួយ​ខែ​ប៉ុណ្ណោះ​ចាប់​ពី​ មិត្ដហ្វូន ទទួល​បាន​អាជ្ញាប័ណ្ណ​ 5G ប្រតិបត្ដិករ​ទូរស័ព្ទ​ធំ​បំផុត​នៅ​កម្ពុជា មិត្ដហ្វូន ដែល​គ្រប់​គ្រង​បណ្ដាញ​​​​​ទូរគមនាគមន៍​ធំជាង​គេ​ បាន​បញ្ចប់​កិច្ចការ​ទាំង​ស្រុង​ដើម្បី​ដាក់​ដំណើរ​ការបច្ចេកវិទ្យា 5G និង​រៀបចំ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ វា​ជា​ដំហាន​ដំបូង​សម្រាប់​មិត្ដហ្វូន ក្នុង​ការ​បង្កើត​ស្ដង់​ពិព័រណ៍​ 5G ជា​លើក​ដំបូង និង​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​នាម​ជា​អ្នក​ផ្ដល់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ទំនាក់​ទំនង (ICT) ឈាន​មុខ​ មិត្ដហ្វូន ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​​ហេដ្ឋារចនា​សម្ព័ន្ធ​ដ៏​ទូលំទំលាយ​សម្រាប់​ការកសាងសង្គម Digital នៅក្នុងប្រទេសកម្ពុជា។ វា​មិន​ត្រឹម​តែ​ជា​ក្រុមហ៊ុន​ទូរគមនាមគមន៍​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាជា​ហេដ្ឋារចនាសម្ព័ន្ធ​​គ្រប់​គ្រង​បណ្ដាញកុំព្យូទ័រ​ពី​ចម្ងាយ,​ អន្ដរទំនាក់​ទំនង​រវាង​ឧបករណ៍អ៊ីនធឺណិត​​ (IoT) ​និង​សេវាកម្ម​ឌីជីថល​ដទៃ​ទៀត​។ មិត្ដហ្វូន មាន​បំណង​ផ្ដល់​នូវ​តម្លៃ​ប្រើ​ប្រាស់​​សមរម្យ​ និង​សេវា​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស​សម្រាប់​អតិថិជន​​ទាំងអស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាមួយ​មហិច្ឆតា​ជំរុញ​​អភិវឌ្ឍកម្ពុជា​​ ​ឲ្យ​​ស្ថិត​នៅ​កម្រិត​កំពូល​​ផ្នែក​​បច្ចេកវិទ្យា​ទូរគមនាគមន៍​ និង ICT ក្នុង​ពិភពលោក​។

ស្ដង់ពិពណ៌ 5G របស់​មិត្ដហ្វូន នឹង​តាំង​បង្ហាញ​ចាប់​ពី​ថ្ងៃទី ៥ ខែ​​កញ្ញា សម្រាប់​ភ្ញៀវ​ទាំង​អស់​នៅ​មិត្តហ្វូនShowroom ការិយាល័យដែលស្ថិតនៅលើ​មហាវិថី​ម៉ៅសេទុង​ (២៤៥) រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែមសូមហៅមកកាន់ ១៧៧៧ ឬ​តាមដានទំព័រហ្វេសប៊ុករបស់មិត្ដហ្វូន​ www.fb.com/metfone.closer ៕

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,032
ស្តាប់អនឡាញ