លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈកម្ពុជាកំពុងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញសារាចរណែនាំ ត្រៀមវិធានការទប់ស្កាត់គ្រោះទឹកជំនន់ ខណៈកម្ពុជាកំពុងទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី ។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំ ស្ដីពី ការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនិងព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលអោយមានភ្លៀង ធ្លាក់យ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ។
ជាមួយនឹងការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញអោយទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កអោយមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ ។
សារាចរណែនាំទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!